រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ពិធីបើកកម្មវិធីតាំងពិព័រណ៍ និងប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី ក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រព្រឹត្តិធ្វើឡើងនៅទីលានតេជោ(ពយតាមូង) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។