ព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុង (ហៅវត្តព្រែកស្វាយ) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានគណៈកម្មការសាងសង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុង។
សំណង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុង (ហៅវត្តព្រែកស្វាយ) ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង សាងសង់ជូនប្រជាពលរដ្ឋនៅតំបន់កោះទុកសម្រាប់គោរពបូជាតាមបែបប្រពៃណី សាសនា ដោយសារតែតំបន់កោះពុំមានព្រះវិហារសមរម្យសម្រាប់ពុទ្ធបរិស័ទចូលគោរពបូជា។ ក្រោយពីសាងសង់រួច ព្រះវិហារវត្តគីរីជលសារ និងអាចឱ្យពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយចូលគោរពបូជាធ្វើបុណ្យតាមប្រពៃណីសាសនា បានគ្រប់គ្នា៕