ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបិទសន្និបាតអប់រំយុវជន និងកីឡា ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់
ពីសំណាក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើឱ្យវិស័យអប់រំក្នុងខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ទូទាំងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖
១-លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់នាយកល្អ លេខ៣ ពានរង្វាន់សម្តេចតេជោ
២ លោក ស៊ុយ ស៊ីរ៉ាដេត នាយកសាលាបឋម សិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ សាលារៀនស្អាតលេខ៤ ពានរង្វាន់សម្តេចតេជោ
៣-លោកស្រី ទី ផល្លី គ្រូបង្រៀន សាលាបឋមសិក្សាចំការកៅស៊ូ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានប័ណ្ណសរសើរជា គ្រូបង្រៀនល្អ។