នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យបញ្ចុះសព មហាឧបាសិកា តាន់ រ៉ាយ ដែលត្រូវជាម្ដាយបង្កើតឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដោយជរាពាធ ក្នុងជន្មាយុ៩០ឆ្នាំ។ ពិធីបុណ្យបញ្ចុះសព មហាឧបាសិកា តាន់ រ៉ាយ ប្រារព្វធ្វើនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។