ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំ សាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពីការចាត់អាទិភាព លើសំណើគម្រោងវិនិយោគខេត្ត ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញ ចូលរួមពីសំណាក់លោកអភិបាលក្រុង ស្រុកព្រមទាំងមន្រ្តី មកពីមន្ទីរ-អង្គភាព ពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំនេះបានពិភាក្សា ពិនិត្យ និងធ្វើបទបង្ហាញ ស្តីពីតារាងចាត់អាទិភាពលើ សំណើគម្រោងវិនិយោគខេត្ត ព្រះសីហនុ តារាង១.៤ បូកសរុបសំណើ គម្រោងវិនិយោគខេត្ត ឆ្នាំ២០១៧ ៕ ដោយៈ សម្បត្តិ