នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ មានចំនួនសរុប១៤៥នាក់។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ក្នុងឱកាសបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់បងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ទឹកក្រូច១កេស និងស្រាបៀរ១កេស ដើម្បីជាការលើកទឹកចិត្ត និងជូនពរបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។