ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អនុញ្ញាតឲ្យ លោកវេជ្ជបណ្ឌិត វិរៈឆ័យ សែងសុខ អនុប្រធាន មន្ទីរពេទ្យ
បាងកក ច័ន្ទបុរី សាខាខេត្តច័ន្ទបុរី និងលោក នួន វ៉ុន លេខាអនុប្រធាន មន្ទីរពេទ្យបាងកក-ច័ន្ទបុរី ចូលសំដែង ការគួរសម នៅឯសាលប្រជុំខេត្តព្រះសីហនុ។
ក្នុងកិច្ចជំនួបនេះ លោកវេជ្ជបណ្ឌិត វិរៈឆ័យ សែងសុខ មានគោលបំណងមក សួរសុខទុក្ខ ឯកឧត្តម យន្ត មីន ព្រមទាំង មានបំណងចង់ជួយ ដល់វគ្គបណ្តុះបណ្តាលនានា នៅក្នុងខេត្តព្រះសីហនុផងដែរ។
នាឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានស្នើឲ្យ លោកវេជ្ជបណ្ឌិតបញ្ចូល វិធីសាស្ត្រ ជួយសង្រ្គោះ អ្នកលង់ទឹក ទៅក្នុងវគ្គបណ្តុះបណ្តាល របស់លោកផងដែរ៕ សម្បត្តិ