ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំ ស្តីពីការងាររៀបចំ បុណ្យ សមុទ្រ លើកទី២ នៅខេត្តព្រះសីហនុ
ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ លោក សុខ ផន អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ លោកស្រី ហៀក ហុីមុល្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួម ពីសំណាក់លោកអភិបាលក្រុង ស្រុក ស្នងការរង កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការសុីវិលដ៏ទៃទៀតផងដែល។
នៅក្នុងអង្គប្រជុំនេះផងដែរ លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាក់អោយ ដឹងផងដែរថា ការរៀបចំនូវ កិច្ចប្រជុំស្តីពី ការងាររៀបចំ បុណ្យសមុទ្រលើកទី២ ដែលមានគំរោង ប្រារព្ធធ្វើនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៦ បានផ្លាស់ប្តូរមកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៦ ក្រៅពីបញ្ហាខាងលើនេះ នៅក្នុងអង្គប្រជុំ ក៏បានរាយការណ៍ អំពីការងារសម្រេចបាន និង កំពុងអនុវត្តន៏របស់ក្រុមការងារទាំង៦ក្រុម រួមទាំងការរៀបចំនូវ ការតាំងពិព័ណនា ឱកាស ព្រឹត្តិការណ៍ នោះផងដែរ៕ សម្បត្តិ