Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការតម្លើងរូបសំណាក «ព្រះថោងនាងនាគ»

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការតម្លើងរូបសំណាក «ព្រះថោងនាងនាគ»

រសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការតម្លើងរូបសំណាក «ព្រះថោងនាងនាគ» នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមការបញ្ជាក់ពីក្រុមជាងជំនាញថា រូបសំណាក «ព្រះថោងនាងនាគ» នឹងលើកតម្កល់លើបល្ល័ងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីផ្គុំរួចរាល់ និងរៀបចំការងារផ្សេងបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឱ្យ
ក្រុមជាងជំនាញត្រូវពន្លឿនការតម្លើងរូបសំណាក «ព្រះថោងនាងនាគ» ឱ្យបានឆាប់រួចរាល់តាមផែនការគ្រោងទុក។