នៅរសៀល ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញនៃគម្រោងពង្រីកចំណតកំពង់ផែកុងតឺន័រថ្មីជំហានទី២ និងទី៣ រួមគ្នានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាជំហានក្នុងការប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុពីកំពង់ផែ (feeder port) ទៅជា (hub port) ដែលអាចទទួលនាវាខ្នាតយក្ស ចូលដាក់ទំនិញ ដែលជាគន្លឹះក្នុងការទម្លាក់ថ្លៃដើម។ជាការរំពឹងទុក ការអនុវត្តគម្រោងនេះនឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ និងការជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ លោកអភិបាលរង បានធ្វើសំណូមពរឱ្យម្ចាស់គម្រោងព្យាយាមគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់សង្គម និងបរិស្ថានមកនៅត្រឹមកម្រិតអប្បបរមា និងប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។ ជារួមស្ថាប័នទាំងអស់បានបង្ហាញការគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងនេះ។
Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម