រសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន បាយ ឈាន់ គ្រុប នូវទឹកដោះគោឆៅចំនួន៥០០កេស និងក្រុមហ៊ុន បាវ អ៉ិក ម៉ៅ អ៉ិក ទឹកដោះគោឆៅចំនួន ៥០០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចែកជូនមន្រ្តីរាជការសាលាខេត្ត។
លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តមានប្រសាសន៍ ថ្លែងអំណរគុណចំពោះក្រុមហ៊ុន បាយ ឈាន់ គ្រុប និងក្រុមហ៊ុន បាវ អ៉ិក ម៉ៅ អ៉ិក ដែលបាននាំយកអំណោយជាទឹកដោះគោឆៅមកឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចែកជូនមន្រ្តីរាជការសាលាខេត្ត នេះក៏ជាទឹកចិត្ត នៃវប្បធម៌ចែករំលែក និងជាការងារមនុស្សធម៌ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត។