ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធអញ្ជើញចុះទៅធ្វើទស្សនៈកិច្ចស្វែងយល់ពីស្ថានភាពប្រតិបត្តិការបច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីស្វែងរកកាលានុវត្តភាពសម្រាប់ ទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅក្នុងខេត្តព្រះសីហនុបន្ថែមទៀត។
ក្នុងដំណើរទស្សនៈកិច្ចនេះ លោកបានលើកឡើងពីការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងអន្តរជាតិ និងថ្លែងអំណរគុណដល់តំបន់សេដ្ឋកិច្ចពិសេសទាំង២ដែលបានរួមចំនែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពូជា ព្រមទាំងបានអញ្ជើញពិនិត្យរោងចក្រផលិតឱសថ និងបរិក្ខារពេទ្យដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។