រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយស សូម ជម្រាបជូនអស់លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនទូកទេសចរណ៍ ជ្រាបថា ដោយអនុវត្តតាមស្មារតី អង្គប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ កន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់លោក លោកស្រី ដែលជាម្ចាស់ ក្រុមហ៊ុនទូកទេសចរណ៍ ទំាងអស់ ដែលប្រកបអាជីវកម្មក្នុង ខេត្តព្រះសីហនុ ផ្តល់ថវិកាបដិភាគ ៣ ដុល្លាអាមេរិក ក្នុងមួយ សំបុត្រទូក ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ធានា និងផ្តល់លទ្ធភាពដើម្បីគ្រប់គ្រងអភិរក្ស និងធ្វើការរៀបចំ អភិវឌ្ឍន៍ តំបន់ឆ្នេរនៅក្នុងខេត្តព្រះសីហនុ ឲ្យមាននិរន្តរភាព ក្នុងគោលបំណងសម្រាប់ទាក់ទាញ កំណើនភ្ញៀវទេសចរណ៍មក កម្សាន្ត តាមឆ្នេរ និងបណ្តាកោះនានា។ ការកំណត់ប្រមូលថវិកា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នេះតទៅ។ អាស្រ័យហេតុនេះ សូមលោក លោកស្រី ម្ចាស់ក្រុមហ៊ុន ទូកទេសចរណ៍ ទាំងអស់ជ្រាប និងចូលរួមសហការ អនុវត្តទៅតាមខ្លឹមសារ ខាងលើ អោយទទួលបានលទ្ធផលល្អប្រសើរ។
Home / សេចក្តីជូនដំណឹង / សេចក្តីជូនដំណឹង ស្តីពីការប្រមូលថវិកា ពីក្រុមហ៊ុនទូកទេសចរណ៍ ដែលដឹកភ្ញៀវទេសចរណ៍ ទៅកម្សាន្តតាមកោះ សម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរ និងកោះនានា ក្នុងខេត្តព្រះសីហនុ