Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីផ្សព្វផ្សាយ ស្តីពី គំនូសប្លង់តូបថ្មីនៅ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ

កិច្ចប្រជុំស្តីផ្សព្វផ្សាយ ស្តីពី គំនូសប្លង់តូបថ្មីនៅ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ

ខេត្តព្រះសីហនុ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំស្តីផ្សព្វផ្សាយ ស្តីពី គំនូសប្លង់តូបថ្មីនៅ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ ក្រោមអធិបតីភាព លោក ឈិន សេង ងួន អភិបាលរង នៃ គណៈអភិបាល ខេត្តព្រះសីហនុ និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោក អភិបាលក្រុង លោកប្រធាន មន្ទីរ រៀបចំដែនដីនគររូបនីយកម្ម និង សំណង់ រួមទាំងមន្រ្តីពាក់ព័ន្ធនានា ព្រមទាំងអាជីវករ នៅតំបន់ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ។

នៅក្នុងកិច្ចប្រជុំនេះបានពិភាក្សាអំពី៖
-គំនូសប្លង់តូបថ្មី នៅឆ្នេរឯករាជ្យ
-រៀបចំប្លង់តូបនៅលើដីប្លង់កម្មសិទ្ធិឯកជន ដែលរៀបចំជាផ្សាររាត្រី
-គំនូសប្លង់តូបថ្មី នៅឆ្នេរអូរឈើទាល
-តូបទាំងអស់ នៅឆ្នេរអូរឈើទាល ម្ចាស់តូបមានលទ្ធភាព សាងសង់តូបខ្លួនឯងបាន ទើបបង់ថ្លៃសេវា ពីអាជីវករជូន រដ្ឋបាល ខេត្តនាពេលខាងមុខ
-តូបទាំងអស់ មិនអាចសាងសង់ នៅកន្លែងដើមបានទេ
-លូបង្ហូរទឹកភ្លៀង និងការ៉ូឡា នៅពេលសាងសង់តូបថ្មី រួចរាល់ត្រូវរុះរើចេញវិញ
-ការសាងសង់តូប តំរូវឱ្យហើយរួចរាល់ ក្នុងកំឡុងពេលពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៦នេះ
-ឆ្នេរឯករាជ្យ អនុញ្ញាតឱ្យសាងសង់តែ ៨តូបតែប៉ុណ្ណោះ។

ក្នុងឱកាសនេះ លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់យោបល់ ឱ្យក្រុមអាជីវករ ជ្រើសរើសបុគ្គលិកសំអាត ដើម្បីរក្សាអនាម័យតំបន់ឆ្នេរ ឱ្យកាន់តែមានសោភ័ណ្ឌភាពបន្ថែមទៀត៕ សម្បត្តិ

05 06 07 08 09 10 11 12 13 14 15