ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្នុងឱកាសពីនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការបំពេញបេសកម្មបំរើជាតិ មាតុភូមិ ពិសេសការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ឯកឧត្ដមអភិបាលខេត្តបានបន្ថែមថា កងកម្លាំងរបស់យើងបានបំពេញការងារស្នូល ក្នុងការបង្ការ ទប់ស្កាត់នូវរាល់បទល្មើសនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានទាន់ពេលវេលា។ ស្នាដៃដ៏ធំធេងទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទបានទេ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់កងកម្លាំងបន្តបេសកកម្មរបស់ខ្លួនកាន់តែល្អថែមទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងបាននាំយកថវិការបស់សម្ដេចតេជោចំនួន ១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ឧបត្ថម្ភជូនដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្តផងដែរ។