ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៨ ខែ សីហានេះ វេលាម៉ោង ០៣ :០០ នាទី នៅឆ្នេរសមុទ្រអូរឈើទាល រដ្ឋបាល ខេត្តព្រះសីហនុ បានរៀបចំពិធី សូត្រមន្តប្រោះព្រហ្ម លើករាសី សុំសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកំសាន្ត នៅតាមឆ្នេរ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្ត ព្រមទាំងអស់លោក-លោកស្រីអភិបាលរង លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពនានា និងកងកម្លាំង ប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ ទាំងមូលផងដែរ ។