ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងរៀបចំចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ និងការងារការពារសន្តិសុខ សុវត្ថិភាពសម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងប្រតិភូមកពីបណ្តាប្រទេសនានា ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់គណៈកម្មការបច្ចេកទេសរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ។