Home / ព័ត៌មានទូទៅ / ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះ សំណាល និងប្រគល់ផ្ទះ១ខ្នង ដែលជា អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះ សំណាល និងប្រគល់ផ្ទះ១ខ្នង ដែលជា អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនព្រឹក។ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះ សំណាល និងប្រគល់ផ្ទះ១ខ្នង ដែលជា អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនឈ្មោះ កែវ លី អាយុ ៦៤ឆ្នាំ រស់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍ថា សន្តិភាព​ នៅកម្ពុជា​ ពិតជាបានមកដោយការលះបង់ច្រេីនណាស់​ អាយុជីវិត​ របួសស្នាម​ ពិការ​ ។ ឯកឧត្ដមបានបន្ថែមថា អតីតយុទ្ធជនកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពី​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាកិច្ចតបស្នងចំពោះការលះបង់ និងពលីកម្មដែល យុទ្ធជនយើងបានធ្វើចំពោះជាតិ។ រាជរដ្ឋាភិបាល បានផ្តល់ដីសង្គមកិច្ច សាងសង់ផ្ទះសម្បែងជូនដល់ អតីតយុទ្ធជន ដើម្បីពួកគាត់កសាងជីវភាព និងរស់នៅបានសមរម្យ។ ជាមួយនេះដែរ ឯកឧត្តម ក៏បានណែនាំដល់អតីតយុទ្ធជនទាំង អស់ ឱ្យ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងត្រូវអនុវត្តន៍តាមវិធានអនាម័យទាំង ឡាយ របស់ ក្រសួង​សុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីដ-១៩។
សម្ភារៈផ្សេងៗសម្រាប់ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន លោក កែវ លី រួមមាន៖
-កន្ទេល ១
-ភួយ១
-ខ្នើយ១
-មុង១
-ចង្ក្រានហ្គាស១ ,កំប៉ុងហ្គាស២
-ឆ្នាំងបាយ+សម្ល២
-ចានបាយ៦ ចានសម្ល២
-ស្លាបព្រា៦
-អង្ករ ៥០គីឡូ
-មី១កេស
-ត្រីខ១យួរ
-ទឹកត្រី១យួរ
-ប៊ីចេង១កញ្ចប់
-ប្រេងឆាលីត្រ១ដប
-អំបិល១កញ្ចប់
-ទឹកបរិសុទ្ធ ២កេស
-ទឹកក្រូច ២កេស
-ម៉ាស់ ២ដុំតូច
-អាវរងារ ១
-ថវិកាចំនួន ៥០០,០០០រៀល។
ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៧គ្រួសារទៀត ដោយក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ ១បាវ
-ទឹកក្រូច ១កេស
-ទឹកបរិសុទ្ធ ១កេស
-មី ១កេស
-ម៉ាស់ ១ប្រអប់
-អាវរងារ ១
-ថវិកាចំនួន ២០០,០០០រៀល។