Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ លើកទី៣ របស់គណៈកម្មការ គ្រប់គ្រង តំបន់គ្រប់គ្រង ជលផល សមុទ្រ ខេត្តព្រះសីហនុ

កិច្ចប្រជុំ លើកទី៣ របស់គណៈកម្មការ គ្រប់គ្រង តំបន់គ្រប់គ្រង ជលផល សមុទ្រ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ គណៈកម្មការ គ្រប់គ្រងតំបន់ គ្រប់គ្រង ជលផល សមុទ្រ ខេត្តព្រះសីហនុ បានរៀបចំ កិច្ចប្រជុំរបស់ខ្លូនជាលើកទី៣ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការ គ្រប់គ្រងតំបន់ គ្រប់គ្រង ជលផលសមុទ្រ ខេត្តព្រះសីហនុ លោក អ៊ឹង ទ្រី អនុប្រធាន រដ្ឋបាលជលផល និងមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី ដែលមកពីមន្ទីរពាក់ព័ន្ធនានា ដែលជាសមាជិកក្រុមការងារ។

ក្នុងអង្គប្រជុំនេះផងដែលបាន
-បង្ហាញអំពីប្រកាស ស្តីពីការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ នៅប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម
-បង្ហាញនិងពិភាក្សាលើសេចក្តីព្រាងផែនការគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រ នៅប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម
-បទបង្ហាញពី និង ពិភាក្សាលើវឌ្ឍនៈភាពនៃនិរន្តភាពហិរញ្ញវត្ថុ និងជំហានបន្ទាប់
-បទបង្ហាញពី និង ពិភាក្សាលើវឌ្ឍនៈភាព នៃការអនុវត្តសកម្មភាព ក្នុងតំបន់គ្រប់គ្រង ជលផលសមុទ្រ ប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម។ សម្បត្តិ

07 08 09 10 11