ព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣១ តាមប្រព័ន្ធវិដេអូ Zoom Meeting ដោយមានការ ចូលរួមពីសំណាកឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្តនាយកទីចាត់ការទាំង៥ ប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៣០ អាណត្តិទី៣ មានរបៀបវារៈចំនួន៨ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យ ពិភាក្សានិងអនុម័តរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២១)
៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត
៧-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្ម
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
៨-ប្រសាសន៍បូកសរុប។