ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត និងលោកស្រីនាយិកាហិរញ្ញវត្ថុសាលាខេត្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភមន្ត្រីសាលាខេត្តព្រះសីហនុ សម្រាលកូននៅមន្ទីរពហុព្យាបាលសេតេ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៍បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារ មួយចំនួន និងថវិកាចំនួន ២.០០០.០០០ រៀល ឧបត្ថម្ភជូនលោកស្រី ម៉ក់ ចាន់ណា ជាមន្ត្រីការិយាល័យរបៀប និងឯកសារ នៃទីចាត់ការរដ្ឋបាល សាលាខេត្តព្រះសីហនុ ព្រមទាំងផ្តាំផ្ញើឱ្យថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនទឹកដោះដំបូង ធ្វើឱ្យក្មេងមានសុខភាពល្អ៕