ខេត្តព្រះសីហនុ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចុះ ឈ្មោះ បោះឆ្នោត ដើម្បីរៀបចំ បញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ អភិបាល ខេត្តព្រះសីហនុ និងមានការអញ្ជើញ ចូលរួមពីសំណាក់ មន្រ្តី គ.ជ.ប លោកអភិបាលក្រុង ស្នងការរង រួមទាំងមន្រ្តី ដែល ពាក់ព័ន្ធ នានានៅជុំវិញខេត្តព្រះសីហនុ។
អង្គប្រជុំទាំងមូល បានបង្ហាញ អំពីច្បាប់បោះឆ្នោត និង នីតិវិធីនៃការបោះឆ្នោត។ គួររំលឹកផងដែរថាការចុះ ឈ្មោះបោះឆ្នោត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា រហូត ដល់ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៦ ការចុះឈ្មោះបោះឆ្នោត គឺប្រព្រឹត្តទៅ ជារៀង រាល់ ថ្ងៃ គិតទាំងថ្ងៃសៅរ៏ អាទិត្យ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួន។ សម្បត្តិ