នារសៀលថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរៀបចំពិធីប្រគល់ទទួលបរិក្ខាលាងសម្អាតដៃ និងសាប៊ូដុំលុច្ស នៅសាលប្រជុំវិទ្យាល័យក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន Happy Tap ដែលលើកទី១ ឧបត្ថម្ភ១៦០ គ្រឿង និងលើកទី២ ឧបត្ថម្ភ២៣០គ្រឿង។
ក្នុងឱកាសនេះដែរ ឯកឧត្តម ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមការងារតំណាង Happy Tap ដែលបានឧបត្ថម្ភនូវបរិក្ខាលាងសម្អាតដៃឡាបូ ដែលមានចំនួនសរុប ៣៩០គ្រឿង និងក្រុមការងារតំណាងក្រុមហ៊ុនយូនីលឹវើ (Unilever) បានឧបត្ថម្ភសាប៊ូលុច្សដុំ ចំនួន ៣,៦០០ដុំ ដល់មន្ទីរអប់រំ យុវជននិងកីឡាខេត្ត ដើម្បីធ្វើការបែងចែកទៅតាមសាលារៀនសាធារណ:នៅក្នុង ខេត្តព្រះសីហនុ ជូនលិខិតថ្លែងអំណរគុណរបស់រដ្ឋបាលខេត្តនិងមន្ទីរអប់រំ៕