ខេត្តព្រះសីហនុ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបកិច្ចប្រជុំ ពិគ្រោះយោបល់ ស្តីពីការ គ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ សម្រាប់គម្រោងអភិវឌ្ឍន៏ ក្រុងរបៀង២ ខេត្តព្រះសីហនុ ក្នុងគោលបំណង ធ្វើការសិក្សា និងវាយតម្លៃលើហានិភ័យ និងគ្រោះមហន្តរាយ សម្រាប់អនុគម្រោង ការស្វែងយល់ និងការធ្វើឱ្យប្រសើរឡើង ដល់ការគ្រប់ គ្រង ហានិភ័យ និងគ្រោះមហន្តរាយគ្រប់គ្រង នៅក្នុងក្រុង ដើម្បីបណ្តុះបណ្តល ការកសាងសមត្ថភាព ការបន្សាំទៅនឹង បំរែបំរួលអាកាសធាតុ និង គោលការណ៏បៃតង ក្រោមអធិបតីភាព លោក សុខ ផន អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក Lan Wilderspin តំណាងADB។
នៅក្នុងកិច្ចប្រជុំនេះបាន៖
-បង្ហាញអំពីគោលបំណងនៃការសិក្សា និងវិសាលភាពបេសកម្ម ហើយនិងសម្រាប់ការបណ្តុះបណ្តាល និង ការប៉ាន់ ប្រមាណ ទៅលើតម្រូវការសមត្ថភាព
-បង្ហាញ និងធ្វើការក្រុម ការប្រមូលព័ត៌មាននិងការប្រៀបធៀបមើល ប្រភពព័ត៌មាន រួមបញ្ចូលទាំងការធ្វើបទបង្ហាញ រាល់ទម្រង់ ការបណ្តុះបណ្តាល និងការប៉ាន់ប្រមាណទៅលើការកសាងសមត្ថភាព
-បទបង្ហាញពីលទ្ធផលរំពឹងទុក
-ការណែនាំដើម្បីដាក់បញ្ជូលការកាត់បន្ថយហានិភ័យ ការបម្រែបម្រួលអាកាសធាតុ ជម្រើសដែលមិនប៉ះពាល់ បរិស្ថានទៅ ក្នុងប្រធានបទហេដ្ឋាចេនាសម្ព័ន្ធ
-ការណែនាំអំពីអនុគម្រោងកន្លែងហេដ្ឋាចេនាសម្ព័ន្ធ
-ការពិភាក្សាសម្របសម្រួលដោយICទៅលើអនុគម្រោង ADB ហើយ និងចាត់អត្ថិភាព៣កន្លែងសម្រាប់អ្វីទស្សនកិច្ច និង អាចធ្វើករណីសិក្សាការរៀបចំប្រជុំត្រូវបានយល់ព្រមជាមួយសមាជិកក្រុមប្រឹក្សាបច្ទេកទេសទាំងអស់បញ្ជក់ច្បាស់លាស់ ជំហានបន្ទាប់ ដោយ IC និង NC។
កិច្ចប្រជុំនេះបានប្រារព្ឋធ្វើឡើងចំនួន៣ថ្ងៃ ពោល ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។ សម្បត្តិ