រសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលផ្លូវលេខ៣០១ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ផ្លូវនេះកំពុងដំណើរការសាងសង់ធ្វើអំពីបេតុង ឆ្អឹងដែក។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់ផ្លូវត្រូវពន្លឿនការសាងសង់ និងធានាពីគុណភាពក្នុងការប្រើប្រាស់បានយូអង្វែងនាពេលខាងមុខ។