Home / ព័ត៌មានទូទៅ / កិច្ចប្រជុំគណៈអភិបាល ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ស្តីពីការប្រជុំបូកសរុបរបាយការណ៍ ប្រចាំខែឧសភា និងការអនុវត្តការងាររបស់ រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំគណៈអភិបាល ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ស្តីពីការប្រជុំបូកសរុបរបាយការណ៍ ប្រចាំខែឧសភា និងការអនុវត្តការងាររបស់ រដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំគណៈអភិបាល ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ស្តីពីការប្រជុំបូកសរុបរបាយការណ៍ ប្រចាំខែឧសភា និងការអនុវត្តការងាររបស់ រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត ។ ក្នុងកិច្ចប្រជុំនេះបានបង្ហាញឲ្យឃើញស្ថានភាព ក្នុងការបំពេញការងារកន្លងមក ជាពិសេសក្នុង ខែឧសភាផ្ទាល់ ដែលបានសម្រេចនូវការងារជាច្រើនដូចជា៖
– ការចែកទឹកស្អាតទៅដល់ប្រជាជន ដែលកំពុងជួបនូវបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់
-កម្មវិធីធំក្នុងខែឧសភាមានចំនួន២ គឺ
ទី១ ៖កម្មវិធីពលកម្មអន្តរជាតិ ដែលប្រព្រឹត្តធ្វើនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ទី២៖ កម្មវិធីខួបអនុស្សាវរីយ៍លើកទី១៥៣ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមដែលមានការកើនឡើងនូវការចូលរួមពីសំណាក់សប្បុរសជនទទួលបាថវិកាចំនួនជាង ៣០ម៉ឺនដុល្លា។
-ការរក្សាសន្តិសុខសណ្តាប់ធ្នាប់
-ការរក្សាបរិស្ថាន។ល។

រឺឯចំណុចខ្វះខាតពោលគឺនៅបន្តិចបន្តួចតែប៉ុណ្ណោះទោះជាយ៉ាងណាក្តីឯកឧត្តមសំនូមពរទៅដល់មន្រ្តីពាក់ព័ន្ធឲ្យមានទិសដៅបន្តដូចជា៖
-សូមឲ្យចូលរួមដោយខិតខំបន្តទៀតទោះជាយើងទទួលបានជោគជ័យជាបណ្តើរៗក៏ដោយ
-សូមឲ្យពង្រឹងច្បាប់នៅគ្រប់អង្គភាព និង ណែនាំឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់
-ដោះស្រាយរឿងបញ្ហាអត្តសញ្ញាណប័ណ្ណ
-ដោះស្រាយបញ្ហាទឹកស្អាតជាបន្ត
-ដោះស្រាយបញ្ហា អូរ ប្រឡាយ។ល។
-រួមទាំងដោះស្រាយនូវបញ្ហាផ្សេងៗជាពិសេសបញ្ហាដែលសេសសល់ពីមុន ។SB

រូបភាព

13244770_1617662081857214_80699512731955824_n

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *