នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជេីញចុះពិនិត្យសកម្មភាពការប្រណាំងទូកក្តោង នៅលំហរសមុទ្រខេត្តព្រះសីហនុ ។
សូមជម្រាបថាការប្រកួតកីឡាទូកក្តោងជ្រេីសរេីសជេីងឯកអាស៊ីអាគ្នេយ៌ឆ្នាំ ២០២១នេះ គឺជាលេីកទី១ របស់ខេត្តព្រះសីហនុ ដែលមានសមាសភាពចូលរួមពីកីឡាជាតិ និងអន្តរជាតិចំនួន ២៧នាក់/ស្រី៣នាក់ ( ខ្មែរ១៥នាក់/ស្រី១នាក់ សឹង្ហបុរី ៨នាក់/ស្រី២នាក់ និងម៉ាឡេស៊ី៣នាក់ ជាមួយនឹងទូកក្តោងចំនួន ២២ទូក ដោយចាប់ផ្តេីមពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងទីតាំងលំហរសមុទ្រ ខេត្តព្រះសីហនុ ។