ខេត្តព្រះសីហនុ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំ សាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពី ការគ្រប់គ្រង អូប័រ ម៉ូតូទឹក និងសកម្មភាព លើផ្ទៃសមុទ្រ នៅឆ្នេរអូរឈើទាល ក្រោមអធិបតីភាព លោក ណុប បញ្ញា ស្នងការ រងនគរបាល ខេត្តព្រះសីហនុ លោក លោក តាំង សុចិត្តគ្រឺស្នា ប្រធាន មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ និងមានការអញ្ជើញ ចូលរួមពី មន្រ្តីពាក់ព័ន្ធនានា នឹង តំណាងម្ចាស់ អូប័រ ម៉ូតូទឹក ដែលជាប់ព័ន្ធ នៅក្នុងចេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំនេះបានពិភាក្សាអំពី៖
-ការកំណត់ទីតាំង ចត ចំនួន៣ កន្លែង និងកន្លែងចុះ ចំនួន១ កន្លែង
-ការកំណត់ដាក់ពោងការពារហាមចូល ដើម្បីការសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលកំសាន្តទឹក
-ពីភាក្សាអំពីបញ្ហាផ្សេងៗ។
ក្រោយពិភាក្សា និងកាណែនាំទៅដល់ អាជីវកររួចហើយ លោកប្រធានមន្ទីរ បានស្នើសុំទៅកាន់អាជីវករ សូមអោយគោរពនូវ ច្បាប់ និង ធ្វើនូវកិច្ចផ្សព្វផ្សាយបន្តទៅកាន់អ្នកដែលមិនបានចូលរួម ។
បន្ថែមពីលើនោះផងដែរ លោកស្នងការរង ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ដែលបានជួយដល់ប្រជាពលរដ្ឋ ដែល បានជួបបញ្ហាដូចជាការលង់ទឹក -ល- និងស្នើអោយមន្ទីរចេញនូវសេចក្តីណែនាំជាចុងក្រោយអាជីវករ ក៏បានស្នើសុំអោយ មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធសូមជួយលើកទឹកចិត្តទៅដល់ខាងក្រុមពួកគាត់ដែរបានខិតខំជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ដើម្បី ជាកម្លាំងចិត្តដល់ពួកគាត់ ។ សម្បត្តិ