នាថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ អង្គភាពច្រកចេញចូលតែមួយ នៃសាលាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ចុះអប់រំផ្សព្វផ្សាយដល់អាជីវករ និងប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ អោយមកទទួលសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលសាលាខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា យោងអនុក្រិត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ វិស័យចំនួន ១២ និងការងារចំនួន ២ ត្រូវបានរាជរដ្ឋាភិបាលធ្វេីប្រតិភូកម្មអោយមកអង្គភាពច្រកចេញចូលខេត្ត ក្នុងនោះមាន:
១- វិស័យសុខាភិបាល
២-វិស័យទេសចរណ៏
៣-វិស័យសាធារណការ និងដឹកជញ្ជូន
៤-វិស័យព័ត៌មាន
៥-វិស័យបរិស្ថាន
៦-វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៧-វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្ត
៨-វិស័យរ៉ែ និងឋាមពល
៩-វិស័យពាណិជ្ជកម្ម
១០-វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី
១១-វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
១២-វិស័យការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ
១៣-ការងារនីត្យានុកូលកម្ម
១៤-ការងាររដ្ឋបាល។
ពាក់ព័ន្ធនឹងវិស័យខាងលេីនេះ លោក នងឌី ណារ៉ា អនុប្រធានអង្គភាពច្រកចេញចូលតែមួយ បានប្រាប់អោយដឹងថា ប្រជាពលរដ្ឋ និងអាជីវករ អាចមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត នៅរៀងរាល់ម៉ោងធ្វេីការ ដោយឯកសារស្នេីសុំនីមួយៗមានកំណត់តំលៃ និងរយៈពេលចរន្តការច្បាស់លាស់ទៅតាមវិស័យនានា។
ដូច្នេះប្រជាពលរដ្ឋ និងអាជីវករ នឹងទទួលបាននូវភាពងាយស្រួល ចំណេញទាំងពេលវេលា ថវិកា និងបានដឹងច្បាស់អំពីនីតិវិធីផ្លូវច្បាប់នានា ដោយគ្រាន់តែមកកាន់អង្គភាពច្រក ដេីម្បីដាក់ឯសារស្នេីសុំជាមួយមន្ត្រីជួរមុខ ដែលប្រចាំការរៀងរាល់ម៉ោងធ្វេីការ៕