នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកាក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ។
មានមតិក្នុងវេទិកាពិគ្រោះយោបល់នេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលេីកឡេីងថា ការបង្កេីតវេទិកានេះ គឺដេីម្បីប្រយោជន៍ដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព ជាពិសេស គឺពង្រឹងការអនុវត្តគោលការណ៌ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណេីរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់បណ្តារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តមបានបន្តទៀតថា វេទិកាពិគ្រោយោបល់នេះ គឺបង្ហាញអំពីតម្រូវការអភិវឌ្ឍន៌មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្សុទ្ធតម្រូវការអភិវឌ្ឍន៏ទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៌ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ពន្ធនានា ដេីម្បីឈានដល់ការឆ្លេីយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព សម្រាប់អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕