Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី នួន សុភាព អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ លោកស្រី ម៉ៅ ស្រី

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី នួន សុភាព អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ លោកស្រី ម៉ៅ ស្រី

រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី នួន សុភាព នាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ លោកស្រី ម៉ៅ ស្រី បុគ្គលិកអនាម័យក្រុង ដែលកំពុងសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះលោកស្រី នាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្តក៏បាននាំយកអំណោយរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និងថវិកាចំនួន ១.០០០.០០០ រៀល ឧបត្ថម្ភដល់លោកស្រី ម៉ៅ ស្រី បុគ្គលិកអនាម័យក្រុងព្រមទាំងផ្តាំផ្ញើឱ្យថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនដោយទឹកដោះដំបូង ធ្វើឱ្យក្មេងមានសុខភាពល្អ។ បន្ថែមពីនោះលោកស្រី នាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ក៏បានឧបត្ថម្ភដល់អ្នកទើបតែសម្រាលនៅក្បែរនិងចំនួន ១០០.០០០ រៀលផងដែរ ។