ខេត្តព្រះសីហនុ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅមណ្ឌលប្រឡងវិទ្យាល័យក្រុងព្រះសីហនុ បានប្រារព្ធពីធីបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក សុខ ផន អភិបាលស្ដីទីខេត្តព្រះសីហនុ អមដោយលោក កែវ ឡាយ ប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ និងគណៈ មេប្រយោគ អនុរក្ស និងសិស្សានុសិស្សផងដែរ។