ខេត្តព្រះសីហនុ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ មន្រ្តីសាលាខេត្តព្រះសីហនុ បានចុះទៅសួរសុខទុក្ខ មន្រ្តីសាលាខេត្ត ព្រះសីហនុ ដែលបានជួបនូវគ្រោះថ្នាក់ចរាចរណ៏ចំនូន៣រូប។
ក្រុមការងារបែងចែកជា ៣ ក្រុម ៖
– ក្រុមទី១ ដឹកនាំដោយលោក ឯម ភាព នាយករដ្ឋបាល នៃសាលាខេត្តព្រះសីហនុ ចុះទៅសួរសុខទុក្ខ កញ្ញា ថា ចាន់ដេនីល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយពាំនាំនូវថវិកា ចំនួន ១,១០០,០០០ រៀល ។
– ក្រុមទី២ លោក សេរី សម្បត្តិ នាយករងរដ្ឋបាល នៃសាលាខេត្តព្រះសីហនុ បានប្រគល់ថវិកា សម្រាប់ព្យាបាលជំងឺ ដល់ក្រុម គ្រួសារ លោក យន តារាវិច្ឆ័យ ចំនួន ១,១០០,០០០ រៀល។
– ក្រុមទី៣ លោក ឈិត រតនៈ នាយករងរដ្ឋបាល នៃសាលាខេត្តព្រះសីហនុ ចុះទៅសួរសុខទុក្ខ លោក តា ចាន់បូរិទ្ធ នៅឯ គេហដ្ឋានផ្ទាល់ព្រមទាំងពាំនាំនូវថវិកាចំនួន ៤៨០,០០០ រៀល។
គួររំលឹកផងដែរថា ថវិកាទាំងអស់នេះ ទទួលបានមកពីការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សាលាខេត្ត ព្រះសីហនុ ទាំងអស់ ដែលបានចូលរួមបរិច្ចាគ នូវថវិកាផ្ទាល់ខ្លួន។
នៅក្នុងនោះ លោក ឈិត រតនៈ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ជូនដល់លោក យន តារាវិឆ័យ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ដើម្បីព្យាបាលរបួសផងដែរ។
សូមជូនពរឱ្យអ្នកទាំងបីឆាប់ជាពីរបួស និងមានសុខភាពល្អក្នុងពេលឆាប់ៗនេះ៕ សម្បត្តិ