Home / ព័ត៌មានទូទៅ / វេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ាលើកទី៧ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វ៉ាន់ មុន្នីនាថ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

វេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ាលើកទី៧ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វ៉ាន់ មុន្នីនាថ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ាលើកទី៧ ឆ្នាំ២០២១ ក្រោមប្រធានបទ៖ “បណ្តាញសម្រាប់មហាសមុទ្រ នៃទសវត្សរ៍ថ្មី ដើម្បីសុខុមាលភាព មហាសមុទ្រ ប្រជាជន និងសេដ្ឋកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វ៉ាន់ មុន្នីនាថ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងប្រទេសជាសមាជិកជាច្រើនរូបទៀត តាមរយៈចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom។ វេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា បានប្រព្រឹត្តទៅមុនពិធីបើកជាផ្លូវការនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ដែលនឹងបើកជាផ្លូវការនៅរសៀលថ្ងៃដដែល។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរម្លឹកឱ្យដឹងថា កម្ពុជាដែលធ្លាប់បានឆ្លងកាត់ពីប្រទេសដែលមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ប្រល័យពូជសាសន៍ និងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម និងបានកសាងអភិវឌ្ឍសង្គមជាតិឡើងវិញពីចំណុចសូន្យ មកដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនដ៏ឆ្នើមបំផុត ជាអ្នកដែលបានធ្វើឱ្យប្រទេសកម្ពុជា បានដើរឆ្លងកាត់ពីដំណាក់កាលដ៏ក្តៅបំផុត មកកាន់ដំណាក់កាលដែលមានសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយរឹងមាំ និងការរីកចម្រើន ទើបរៀបចំបាននូវព្រឹត្តិការណ៍ជាច្រើន រួមទាំងវេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា និងមហាសន្និបាតសមុទ្រអាស៊ីបូព៌ាទី៧ នៅខេត្តព្រះសីហនុ នេះ។
ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងបរិស្ថាន ដែលបានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាទីតាំងម្ចាស់ផ្ទះក្នុងការរៀបចំវេទិកានេះ។ ឯកឧត្តមបញ្ជាក់ឱ្យដឹងថា វេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ដែលផ្តល់ឱកាសដល់បណ្តាខេត្ត-ក្រុង តំបន់ឆ្នេរទាំងអស់នៅក្នុងតំបន់អាស៊ីបូព៌ា ជាពិសេសបណ្តាខេត្ត-ក្រុង តំបន់ឆ្នេរ ដែលជាសមាជិកថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា បានចូលរួមជារៀងរាល់ឆ្នាំ ចែករំលែកនូវស្មារតី ចំណេះដឹង បទពិសោធន៍ និងសមិទ្ធផលថ្មីៗ ដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់ខេត្ត-ក្រុងនៃតំបន់ឆ្នេរនីមួយៗ សំដៅប្រមូលបានធាតុចូលសំខាន់ៗពីប្រទេសជាសមាជិក ក្នុងការថែរក្សា និងអភិវឌ្ឍន៍បរិស្ថានសមុទ្រ និងមហាសមុទ្រឱ្យស្ថិតស្ថេរប្រកបដោយនិរន្តភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា វេទិកាវេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PNLG) ត្រូវបានរៀបចំឡើងបីឆ្នាំម្តង ដើម្បីកោះប្រជុំភាគីគ្រប់មជ្ឈដ្ឋានពីឥស្សរជនថ្នាក់ខ្ពស់រហូតដល់សហគមន៍មូលដ្ឋាន ដើម្បីតាមដានវឌ្ឍនភាព ធ្វើចែករំលែកមេរៀន បទពិសោធ៍ ដែលបានមកពីការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សមុទ្រអាស៊ីបូព៌ា (SDS-SEA) ក្នុងតំបន់។ ហេតុនេះ យើងអាចកំណត់ឱកាសសម្រាប់អន្តរាគមន៍ និងកិច្ចសហការក្នុងតំបន់ដោយពិចារណាលើការច្នៃប្រឌិតថ្មីបំផុត និងរបកគំហើញក្នុងការគ្រប់គ្រង វិធីសាស្រ្ត បច្ចេកវិទ្យា បទប្បញ្ញត្តិ ការវិនិយោគ និងហិរញ្ញវត្ថុផងដែរ។
គួររម្លឹកឱ្យដឹងថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ ខែធ្នូនេះ នៅខេត្តព្រះសីហនុ។ មុននឹងពិធីបើកជាផ្លូវការនៃមហាសន្និបាតនេះ ក៏មានកិច្ចប្រជុំបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសសមាជិកនៃអង្គការភាពជាដៃគូគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ដែលក្នុងនោះ រដ្ឋបាលខេត្ត ជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជា រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងកែប៕