Home / ព័ត៌មានទូទៅ / ចុះត្រួតពិនិត្យទីតាំងដីទំនាស់ នៅសហគមន៍អូរខ្សាច់ និងសហគមន៍អូរដំរី ស្ថិតនៅលើ តំបន់ព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ

ចុះត្រួតពិនិត្យទីតាំងដីទំនាស់ នៅសហគមន៍អូរខ្សាច់ និងសហគមន៍អូរដំរី ស្ថិតនៅលើ តំបន់ព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ២ៈ៣០នាទីរសៀល ដោយចង់ស្វែងយល់ ឲ្យកាន់តែច្បាស់ ពីអង្គហេតុ នៅក្នុងពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ មន្រ្តីជំនាញដែលជាប់ពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងដីទំនាស់ នៅសហគមន៍អូរខ្សាច់ និងសហគមន៍អូរដំរី ស្ថិតនៅលើ តំបន់ព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។

នៅតំបន់អូរខ្សាច់ដី ប្រជាពលរដ្ឋដែលកំពុងមានទំនាស់ចំនួន ២៧ហិចតា ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាល និងប្រតិភូអមដំណើរ បានបន្តទៅដីដំាដំណាំដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលផងដែរ បានឃើញមានផ្ទះចំនួន៦ខ្នង និង ដីដែលកំពុងមានដំណាំហូបផ្លែផ្សេងៗ។

នាឱកាសនោះប្រជាពលរដ្ឋនៅតំបន់អូរខ្សាច់ និងតំបន់អូរដំរីបានសំណូមពរ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូអមដំណើរ សូមអោយមានការចុះវាស់វែងដីធ្លីសារជាថ្មី ហើយក៏បានបញ្ជាក់ប្រាប់នូវការពិត ដែលគេបានចោទប្រកាន់ពួកគាត់ ពោលគឺ មិនពិតដូចជាពាក្យគេនោះឡើយ។

តបនឹងសំណូមពរនេះ ឯកឧត្តម យន្ត មីន បានមានប្រសាសន៏អោយដឹងថា គោលបំណងដែលឯកឧត្តម ចុះមកគឺដើម្បី ស្វែងរក ដំណោះស្រាយជូនប្រជាពលរដ្ឋ ។

ឯកឧត្តមក៏បានបញ្ជាក់ថាបញ្ហានេះចែកជា២គឺ៖

– ទី១៖ សម្រាប់ដីមិនមានប័ណ្ណកម្មសិទ្ធិគឺនៅលើដៃអាជ្ញាធរ
– ទី២៖ សម្រាប់ដីមានប័ណ្ណកម្មសិទ្ធិគឺនៅលើដៃតុលាការ។

រដ្ឋបាលខេត្តកំពុងរង់ចាំចំណាត់ការ និងដំណោះស្រាយ ពីតុលាការ និងថ្នាក់ជាតិ ដើម្បីអនុវត្តន៍បន្ត ។ សម្បត្តិ

05 06 07 08 09 10 11 12