ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ សាលាខេត្តព្រះសីហនុ លោកស្រី ហៀក ហ៊ីមូល្លី អភិបាលរងខេត្ត រួមទាំង លោកនាយករង រដ្ឋបាលសាលាខេត្ត លោកនាយក ទីចាត់ការ ហិញ្ញវត្ថុខេត្ត លោកនាយក ទីចាត់ការ គ្រប់គ្រង ធនធាន មនុស្សខេត្ត បានចូលរួមប្រជុំជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ អមដំណើរដោយអគ្គនាយករង និងមន្ត្រីនៃ អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានចុះ មកបំពេញភារកិច្ច សវនកម្មផ្ទៃក្នុង នៅសាលាខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃ ប្រកបដោយជោគជ័យ និងបានផ្ដល់ អនុសាសន៍ជូន សាលាខេត្តធ្វើយ៉ាងណា ខិតខំបំពេញ កិច្ចការ របស់ខ្លួនអោយស្របតាមបទដ្ឋានគតិយុត្ត និងសារាចរណែនាំ របស់ខ្លួន អោយបានម៉ឹងម៉ាត់។