ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០១៦ នេះវេលាម៉ោង ១០: ០០ នាទី ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជា គណៈធិបតីក្នុង អង្គប្រជុំ រៀបចំផែនការ បុណ្យសមុទ្រ លើក ទីពីរ ក្នុងខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៦ ឆ្លងចូលថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧ ក្រោម អធិបតីភាព ឯកឧត្តម ជា បូរា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម រិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម ប៉ាត់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ ។
រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមសហការជាមួយ នឹងក្រសួងពាក់ព័ន្ធ ព្រមទាំងអង្គភាព ស្ថាប័នទាំងអស់ ដើម្បីរៀបចំពិធី បុណ្យ សមុទ្រ ឆ្នាំនេះ ឲ្យមានទស្សនីយភាពប្លែកភ្នែក ព្រមទាំងផ្តល់ភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសនេះផងដែរ៕ TR
រូបភាព លោក ដាង ផេងរីកា