រសៀលថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យរង្វង់មូលព្រះសិវៈ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ និងត្រួតពិនិត្យការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣(PS3) រួចបន្តពិនិត្យការដ្ឋានសាងសង់ទីលានតេជោ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថីតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនទទួលការ ត្រូវពន្លឿនការងារសាងសង់ឱ្យបានលឿនតាមផែនការ ស្របតាមស្តង់ដាបច្ចេកទេស និងធានាគុណភាពខ្ពស់ក្នុងកាប្រើប្រាស់បានយូរអង្វែង៕