Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីពី ការរៀបចំ ពង្រឹងគុណភាព ផលិតផលទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅកាន់ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៦

កិច្ចប្រជុំស្តីពី ការរៀបចំ ពង្រឹងគុណភាព ផលិតផលទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅកាន់ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៦

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំស្តីពី ការរៀបចំ ពង្រឹងគុណភាព ផលិតផលទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅកាន់ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក និងមានការអញ្ជើញចូលរួមពីមន្រ្តីមកពីមន្ទីរពាក់ព័ន្ធនានា។

នៅក្នុងអង្គប្រជុំនេះផងដែរ លោក ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានសំនូមពរលើ៣ ចំនុច:
-សុំឲ្យក្រសួងទេសចរណ៍ និងសាលាខេត្តព្រះសីហនុ មានវិធានការមឺុងម៉ាត់ចំពោះអាជីវកម្មទេសចរណ៍ ដែលធ្វើអាជីរកម្ម ដោយមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ កន្លងមកខាងមន្ទីរទេសចរណ៍ ក៏បានចុះណែនាំដល់អាជីវករ ទាំងនោះ ឲ្យស្នើសុំអាជ្ញា ប័ណ្ណ រួចហើយ ប៉ុន្តែនៅតែពុំមានការសហការពីពួកគាត់នៅឡើយ
-រៀបចំសណ្តាប់ធ្នាប់សំណង់ តូបលក់ និងប្រព័ន្ធបង្ហូរកាកសំណល់រាវតាមបណ្តោយឆ្នេរ
-សាលាខេត្តជួយផ្តល់ទីតាំង សំរាប់រៀបចំបញ្ជរព័ត៌មានទេសចរណ៍ និងទីតាំងសំរាប់រៀបចំ តារាងបាល់ទះលើឆ្នេរខ្សាច់ សម្រាប់ភ្ញៀវទេសចរណ៍ លេងកម្សាន្តផងដែរ។

ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក បានសំនូមពរ នៅក្នុងអង្គប្រជុំលើ ៤ ចំនុចសំខាន់ៗគឺ៖
– ទី១: បញ្ហារៀបចំក្លឹបឆ្នេរកំសាន្ត
– ទី២: ការរៀបចំអាជីវកម្មតំបន់ឆ្នេរ
– ទី៣: ការគ្រប់គ្រងសកម្មភាព អនាម័យ និង
– ទី៤: កិច្ចការពារសុវត្ថិភាព ។

ឯកឧត្តម ឈិន សេង ងួន អភិបាលរង នៃគណ:អភិបាល ខេត្តព្រះសីហនុ ក៏បានលើកឡើងតបទៅនឹងសំណូមពរ នូវចំណុចសំខាន់ៗដូចជា៖
១-ព័ត៌មានទេសចរណ៍: រដ្ឋបាលខេត្តនឹងពិនិត្យទីតាំងមួយចំនួន ដើម្បីរៀបចំមណ្ឌលព័ត៌មានទេសចរណ៍
២-សូមឲ្យក្រសួងត្រួតពិនិត្យគុណភាពរបស់របរប្រើប្រាស់ និងគ្រឿងបរិក្ខាផ្សេងៗក្នុងសណ្ឋាគារ
៣-រួមគ្នាជួយកែសម្រួលបញ្ហាបដិសណ្ឋារកិច្ចចំពោះភ្ញៀវឲ្យកាន់តែប្រសើរឡើង
៤-ពង្រឹងកិច្ចការពារសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍
៥-ពង្រឹងសណ្តាប់ធ្នាប់ និងលុបបំបាត់ការដុតកំាជ្រួច ផាវ ដែលជាសំលេងរំខាន និងបង្កភាពអាណាធិប្បតេយ្យដល់សង្គម
៦-ស្នើឲ្យពិនិត្យលើដើមឈើចាស់ៗដែលមានសភាពពុក គួររៀបចំដាំឡើងវិញ។ សម្បត្តិ

01 02 03 04