Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បានធ្វើដំណើរកម្សាន្តទៅកាន់ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បានធ្វើដំណើរកម្សាន្តទៅកាន់ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី ប្រតិភូខេត្តព្រះសីហនុ បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី
ផ្តើមចេញពីការបើកទេសចរក្នុងស្រុក ដែលបានចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុបានធ្វើដំណើរកម្សាន្តទៅកាន់ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ដំណើរកម្សាន្តរបស់ប្រតិភូខេត្តព្រះសីហនុ មកកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បង្ហាញពីការបើកឱ្យដំណើរការឡើងវិញនូវទេសចរណ៍ក្នុងស្រុក បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ ៥ឆ្នាំឡើងនៅទូទាំងប្រទេស ហើយមកដល់ពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋកម្ពុជាជាង ៨៣ភាគរយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ដោយឡែកនៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋជាង ៩៣ភាគរយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយ។
រាជរដ្ឋាភិបាលបានសម្រេចឱ្យខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតារាសាគរ ខេត្តកោះកុង ត្រៀមទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ និងឈានទៅបើកទទួលទេសចរណ៍វ៉ាក់សាំងនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០២២ និងឈានទៅបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនៅទូទាំងប្រទេស។ ទន្ទឹមនឹងការបើកទទួលទេសចរណ៍វ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជា នៅតែឱ្យអនុវត្ត និងប្រកាន់ភ្ជាប់នូវវិធាន ការសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រចាំ៕