រសៀលថ្ងៃសៅរ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភភរិយាលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារប្រើប្រាស់ និងថវិកាចំនួន ៤.០០០.០០០ រៀល ឧបត្ថម្ភជូនភរិយាលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត ព្រមទាំងផ្តាំផ្ញើឱ្យថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនដោយទឹកដោះដំបូង ធ្វើឱ្យក្មេងមានសុខភាពល្អ៕