ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលយុវជន ជ័រ ម៉េងស៊ាង សិស្សវិទ្យាល័យស្ទឹងហាវ ដែលទទួលបានជ័យលាភីលេខ ១ ក្នុងការប្រកួតគូរគំនូរ ស្ដីពី “គ្រឿងស្រវឹង និងវិធានការទប់ស្កាត់” ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ រៀល ជូនដល់យុវជន ជ័រ ម៉េងស៊ាង ជាសិស្សមកពីវិទ្យាល័យស្ទឹងហាវ ជាការលើកទឹកចិត្តផងដែរ។