Home / ព័ត៌មានទូទៅ / សិក្ខាសាលាពិគ្រោះយោលបល់ បច្ចេកទេសលើសេចក្តីព្រាង ”គោលការណ៍ណែនាំស្តីពី ការអភិវឌ្ឍ​ទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ” និងសេចក្តីព្រាងច្បាប់ ស្តីពី ”អេកូទេសចរណ៍”

សិក្ខាសាលាពិគ្រោះយោលបល់ បច្ចេកទេសលើសេចក្តីព្រាង ”គោលការណ៍ណែនាំស្តីពី ការអភិវឌ្ឍ​ទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ” និងសេចក្តីព្រាងច្បាប់ ស្តីពី ”អេកូទេសចរណ៍”

ខេត្តព្រះសីហនុ៖ ក្រសួងទេសចរណ៍បានរៀបចំនូវ សិក្ខាសាលាពិគ្រោះយោលបល់បច្ចេកទេស លើសេចក្តីព្រាង ”គោលការណ៍ណែនាំ ស្តីពី ការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ” និងសេចក្តីព្រាងច្បាប់ ស្តីពី ”អេកូទេសចរណ៍” ដែលប្រព្រឹត្តទៅចំនួន២ថ្ងៃ ពោលគឺថ្ងៃទី០៨ និង ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៦

នៅសណ្ឋាគារ ហ្គោលដេនស៊ី ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជួន ជ័យសត្យា អគ្គលេខាធិការរង គ.ជ.វ.ទ និងមានការអញ្ជើញ ចូលរួមពីសំណាក់មន្រ្តីនៃសាលាខេត្តព្រះសីហនុ មន្រ្តីតំណាងតាមមន្ទីរ-អង្គភាពនានា ក្នុងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើ៖
– ទី១: គោលការណ៏ណែនាំគម្រោងអភិវឌ្ឍន៏ទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ
– ទី២: បទបង្ហាញស្តីពីសេចក្តីព្រោងច្បាប់ស្តីពី “អេកូទេសចរណ៍”
កិច្ចប្រជុំនេះបានបញ្ចប់នាព្រឹកថ្ងៃ៩ ខែសីហាឆ្នាំ២០១៦ ដោយភាពជោគជ័យ និងភាពរីករាយ៕ សម្បត្តិ

01

02

03

04