Home / ព័ត៌មានទូទៅ / កិច្ចផ្សព្វផ្សាយច្បាប់ ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារឆមាសទី១ ឆ្នាំ២០១៦

កិច្ចផ្សព្វផ្សាយច្បាប់ ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារឆមាសទី១ ឆ្នាំ២០១៦

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ សាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចផ្សព្វផ្សាយ ច្បាប់ ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារ ឆមាសទី១ ឆ្នាំ២០១៦

ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកអនុប្រធាន ប្រចាំការ និងជាប្រធាន គណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមដ៏ខ្ពងខ្ពស់ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកស្នងការ លោកប្រធានមន្ទីរនានា និង មន្រ្តីនានានៅជុំវិញ ខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានមតិស្វាគមន៏ និងផ្សព្វផ្សាយរបាយការណ៍សង្ខេប ឯកឧត្តមបានមានប្រសាសន៏ថា កន្លងមកនៅក្នុងខេត្តព្រះសីហនុមានគ្រោះមហន្តរាយធំៗចំនួន ៣គឺ បញ្ហាគ្រោះ រាំងស្ងួត បញ្ហាខ្យល់កន្ត្រាក់ និងបញ្ហាអគ្គីភ័យ។

លោកជំទាវ កៅ សា អគ្គលេខាដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងអំពី ព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជូនដល់អង្គពិធីទាំងមូលទទួលជ្រាប។

ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកអនុប្រធានប្រចាំការ និង ជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការ គ្រោះមហន្តរាយក៏បានពិភាក្សាជាមួយមន្រ្តីដែលមានចូលរួមក្នុងពិធី ដើម្បីស្វែងរកវិធីសាស្រ្តថ្មីៗ សម្រាប់ការត្រៀមទប់ស្កាត់ហានិភ័យបណ្តាលមកពី គ្រោះមហន្តរាយ និងការជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរនានា។ សម្បត្តិ

01

02

03

04

05

06