ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសហប្រធានក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា និងឯកឧត្តម
ង្វៀន មិញវូ អនុរដ្ឋមន្ត្រី ក្រសួងការបរទេស និងជាសហប្រធានក្រុមមន្ត្រីជាន់ខ្ពស់វៀតណាម តាមប្រព័ន្ធវីដេអូ Zoom Meeting ។