ព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យតាមបណ្តោយឆ្នេរអូរឈើទាល និងបន្តចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានណែនាំដល់បងប្អូនបុគ្គលិកសម្អាតឆ្នេរឱ្យសម្អាត និងរើសកំទេចថ្ម ដើម្បីឱ្យភ្ញៀវទេចរណ៍ ដែលមកលេងកំសាន្តដើរដោយជើងទទេនៅលើខ្សាច់មានសុវត្ថិភាព។
ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភជាថវិកាលើកទឹកចិត្តជូនដល់បងប្អូនបុគ្គលិកសម្អាតឆ្នេររបស់យើងផងដែរ។