នារសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១ ចូលជួបសំដែងការគួរសម និងស្នើសុំការចែករំលែកបទពិសោធន៍ដឹកនាំពីឯកឧត្តមអភិបាលខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការចែករំលែកបទពិសោធន៍នៃការដឹកនាំ និងការអភិវឌ្ឍន៍ខេត្ត ព្រមទាំងសក្តានុពលរបស់ខេត្តព្រះសីហនុ ជូនកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១ ដើម្បីមានមូលដ្ឋានក្នុងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សារបស់ខ្លួន។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យចំនួន២លានរៀលជូន ព្រះតេជគុណ ជី សំណាង ដែលជាកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១ និងបាននិមន្ត និងអញ្ជើញកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ទាំងអស់ ទស្សនកិច្ចពីទិដ្ឋភាពនៃការអភិវឌ្ឍន៍ទីក្រុងព្រះសីហនុផងដែរ។