Home / ព័ត៌មានទូទៅ / អញ្ជើញចូលរួមក្នុងឱកាសដាំកូនកោងកាង និងព្រលែងកូនគ្រែង (កូនងាវ)

អញ្ជើញចូលរួមក្នុងឱកាសដាំកូនកោងកាង និងព្រលែងកូនគ្រែង (កូនងាវ)

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហុីម ប្រធាក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងឱកាស ដាំកូនកោងកាង និងព្រលែងកូនគ្រែង (កូនងាវ)

ដែលនគរបាលសេដ្ឋកិច្ចខេត្តចាប់បានពីឈ្មួញ ព្រមទាំងប្រគល់ជូនរដ្ឋបាលជលផលយកទៅព្រលែងចូលក្នុងសមុទ្រ វិញ ដើម្បីរក្សាកូនគ្រែងឲ្យបានធំ និងបន្តពូជបន្ថែមទៀត ដែលមាននៅសហគមអភិរក្សកូនគ្រែង ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន មានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យរួមសហការគ្នាក្នុងកិច្ចការពារ ធនធានធម្មជាតិ ព្រោះកិច្ចការនេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនមានតែអាជ្ញាធរអាចសម្រេចបាន គ្រប់ភារកិច្ចនោះទេ គឺត្រូវការការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថែមទៀត។ TR

រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាទទួលផល តាមជំនាញរៀងៗខ្លួន

01

02

03

04

05

06

08