រសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី នូវ សំអុល បានដឹកនាំនាយទាហានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យសពគំរប៧ថ្ងៃ លោកវរសេនីយ៍ទោ ប៉ុន ណារិន នាយការិយាល័យទី៤ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ កន្លងមកដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកលោកវរសេនីយ៍ទោ ប៉ុន ណារិន បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះលោកអភិបាលរងខេត្ត ក៏នាំយកបច្ច័យចំនួន ២.០០០.០០០ រៀល ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។