Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់លោកអភិបាលស្រុកព្រៃនប់ ឱ្យចាត់ក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែង

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់លោកអភិបាលស្រុកព្រៃនប់ ឱ្យចាត់ក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែង

បន្ទាប់ពីទទួលបានព័ត៌មានថា មានប្អូនប្រុសម្នាក់ដែលមានទីលំនៅ ស្ថិតនៅភូមិសំរ៉ុង ឃុំសំរ៉ុង ព្រៃនប់ ខេត្តព្រះសីហនុ ត្រូវពស់ចឹក និងមានដុំសាច់ដុះក្នុងពោះ ដោយត្រូវការវះកាត់បន្ទាន់ តែមិនមានថវិកាព្យាបាល។

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់លោកអភិបាលស្រុកព្រៃនប់ ឱ្យចាត់ក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែង និងសម្របសម្រួលដឹកប្អូនប្រុសជាអ្នកជំងឺមកធ្វើការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយរាល់សោហ៊ុយ និងការចំណាយថ្លៃព្យាបាល គឺឯកឧត្តមអភិបាលខេត្តទទួលរ៉ាប់រង។